បច្ចេកវិទ្យាទំនើបកំពុងបង្កគ្រោះថ្នាក់ដល់សង្គម - បទបង្ហាញផ្ទាល់មាត់

Highschool students studying together

តើវាពិតជាដូច្នោះមែនដែរឬទេ?

  • តើ "បច្ចេកវិទ្យាទំនើប" គឺជាអ្វី? តើអ្នកកំណត់និយមន័យ "បច្ចេកវិទ្យាទំនើប" យ៉ាងដូចម្ដេច?
  • តើឧទាហរណ៍អំពីបច្ចេកវិទ្យាទំនើប មានអ្វីខ្លះ? តើបច្ចេកវិទ្យាទំនើបមានឥទ្ធិពលបែបណាមកលើជីវិតរស់នៅ?
  • តើបច្ចេកវិទ្យាទំនើបផ្ដល់ផលវិជ្ជមាននិងផលអវិជ្ជមានដូចម្ដេចខ្លះ?       


បទបង្ហាញផ្ទាល់មាត់នេះ នឹងតម្រូវឱ្យអ្នកប្រកាន់យកនូវគោលជំហរមួយ និងផ្ដល់ទឡ្ហីករណ៍គាំទ្រទស្សនៈនោះ។ វាគឺជា ប្រធានបទធំមួយ ហេតុដូច្នេះ អ្នកត្រូវរៀបចំផែនការដើម្បីពន្យល់ចម្លើយតបរបស់អ្នកដោយផ្ដល់ឧទាហរណ៍ចំនួនបីឬបួន។ អ្នកអាចផ្ដល់ទឡ្ហីករណ៍គាំទ្រឬប្រឆាំងនឹងប្រធានបទនេះ ឬអ្នកអាចផ្ដល់ទឡ្ហីករណ៍គាំទ្រទស្សនៈមួយដែលស្ថិតនៅកណ្ដាល។ អ្នកក៏អាចផ្ដល់ឧទាហរណ៍មួយអំពីបច្ចេកវិទ្យាទំនើបនិងពន្យល់យ៉ាងពិស្ដារអំពីរបៀបដែលបច្ចេកវិទ្យានោះ បង្កគ្រោះថ្នាក់ដល់សង្គម ឬជួយសង្គម (ឧទាហរណ៍ជាច្រើនអំពីបច្ចេកវិទ្យាដែលផ្ដល់ផលវិជ្ជមាន និង/ឬផលវិបាកអវិជ្ជមាន យូរអង្វែង)។

ជាឧទាហរណ៍៖

ម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ បានធ្វឱ្យជីវិតរបស់យើងកាន់តែអាចទ្រាំទ្រទប់ទល់នឹងស្ថានភាពដែលមានសីតុណ្ហភាពក្ដៅនិងត្រជាក់។ យើងអាចធ្វើការកាន់តែមានប្រសិទ្ធភាពជាងមុន ដែលជាលទ្ធផលនឹងធ្វើឱ្យប្រាក់ចំណេញកើនឡើង យើងអាចរស់នៅប្រកបដោយផាសុខភាព   ជាងមុន ដែលជាលទ្ធផល វាធ្វើឱ្យគុណភាពនៃជីវិតរបស់យើងកាន់តែប្រសើរជាងមុន។ ក៏ប៉ុន្តែ       បច្ចេកវិទ្យានេះ ប្រើប្រាស់ថាមពលយ៉ាងច្រើន ដែលជាទូទៅ វាបំពុលបរិស្ថាន  មានតម្លៃថ្លៃនិងជាការទូទាត់សង សម្រាប់ផ្ទះដែលត្រូវបានរចនាប្លង់មិនបានល្អ។

តើម៉ាស៊ីនត្រជាក់ គឺជាឧទាហរណ៍នៃបច្ចេកវិទ្យាដែលត្រូវគេបង្កើតឡើងដើម្បីជួសជុលកែតម្រូវនូវអ្វីដែលបច្ចេកវិទ្យាពីពេលមុនបានធ្វើឱ្យខូចខាត មែនដែរឬទេ? (ដូចជា ការរចនាប្លង់ផ្ទះមិនល្អនិងការគ្រប់គ្រងការសាងសង់ផ្ទះមិនល្អ បម្រែបម្រួលអាកាសធាតុ ចំនួនប្រជាជនច្រើនពេក?)

របៀបចូលរួម

កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៥ ខែតុលា

ទីកន្លែង៖ ព្រឹត្តិការណ៍អនឡាញ

ម៉ោង៖ ១២ថ្ងៃត្រង់ ម៉ោងនាទីក្រុងមែលប៊ន

ឆ្លើយតប៖ ថ្ងៃពុធ ទី០៥ ខែតុលា

សូមផ្ញើសារអ‌៊ីមែលទៅកាន់អាសយដ្ឋាន international.marketing@education.vic.gov.au នៅត្រឹមថ្ងៃពុធ ទី០៥ ខែតុលា ម៉ោង៥ ល្ងាចនៃទីក្រុងមែលប៊ន ដើម្បីធ្វើការចុះឈ្មោះ។ សូមផ្ដល់ឈ្មោះរបស់អ្នក និងលេខសម្គាល់និស្សិតអន្តរជាតិ នៅក្នុងគ្រប់លិខិតឆ្លើយឆ្លងទាំងអស់។

កំណត់ចំណាំដែលជាជំនួយសម្រាប់អ្នក

  • គេរំពឹងថាអ្នកនឹងនិយាយនូវចម្លើយរ បស់អ្នក ពោលគឺ មិនមែនអានចម្លើយរបស់អ្នក នោះឡើយ។ ហេតុដូច្នេះ ចូរអ្នកសេរសេរតាក់តែងចម្លើយរបស់អ្នក ហើយបន្ទាប់មក សរសេរ   កំណត់ត្រាដើម្បីជួយអ្នកចងចាំនូវខ្លឹមសារសំខាន់ៗរបស់អ្នក។ ទោះបី អ្នកនឹងធ្វើបទបង្ហាញតាមប្រព័ន្ធវីដេអូក៏ដោយ អ្នកវាយតម្លៃ រំពឹងថាអ្នកអាចនិយាយដោយផ្ទាល់ទៅកាន់ពួកគេ ដែលប្រៀបបីដូចជាពួគគេកំពុងស្ថិតនៅក្នុងបន្ទប់ជាមួយអ្នក។
  • ចូរព្យាយាមប្រើប្រាស់បច្ចេកទេសនិយាយដែលមានការប្រាស្រ័យទាក់ទងជាមួយទស្សនិកជន។ ធ្វើបទបង្ហាញផ្ទាល់មាត់របស់អ្នកក្នុងល្បឿនសមរម្យមួយ ដើម្បីបង្កាកុំឱ្យអ្នកនិយាយលឿនខ្លាំងពេក។ ផ្អាកការនិយាយនៅត្រង់ខ្លឹមសារសំខាន់ៗ និងព្យាយាមប្រើប្រាស់ទឹកមុខដើម្បីបង្កើនចំណាប់អារម្មណ៍ចំពោះខ្លឹមសារសំខាន់ៗរបស់អ្នក.... ជាទូទៅ ការញញឹម រឿងនិទាន ឬរឿងកំប្លែង  មានលក្ខណៈប្រាស្រ័យទាក់ទងជាមួយទស្សនិកជន។
  • ការបញ្ចេញសម្លេងនិងការប្រើប្រាស់ភាសា ចាំបាច់ត្រូវតែច្បាស់និងសមរម្យ។ ហេតុដូច្នេះ អ្នកត្រូវហ្វឹកហាត់និងកែសម្រួលកិច្ចការរបស់អ្នករហូតដល់អ្នកសម្រេចបានកិច្ចការមួយ ដែល "ត្រឹមត្រូវ"។
  • ចូរបញ្ចូលចរិតលក្ខណៈរបស់អ្នកទៅក្នុងបទបង្ហាញផ្ទាល់មាត់របស់អ្នក។ កាយវិការដៃ          ការញញឹម ឧទាហរណ៍អំពីទីកន្លែង សុទ្ធតែជាវិធីសាស្រ្តដ៏ល្អក្នុងការប្រាស្រ័យទាក់ទង ហេតុដូច្នេះ ចូរអ្នកកុំមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់វិធីសាស្រ្តទាំងនេះ។

ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានឬជំនួយបន្ថែមដើម្បីរៀបចំបទបង្ហាញផ្ទាល់មាត់របស់អ្នក ឱ្យបានចប់ពេញលេញ សូមអ្នកទាក់ទងមកកាន់លោកស្រី Denise Cornish ដែលជាគ្រូបង្រៀនភាសាអង់គ្លេស ឯកទេសបង្រៀនភាសាអង់គ្លេសជាភាសាបន្ថែម តាមរយៈអាសយដ្ឋានអ‌៊ីមែល denisecornish1@gmail.com


verify



Last Update: 14/08/2023 8:40 AM